នៅក្នុងស៊ីយ៉ូន និងនៅក្នុងគ្រួសាររបស់យើង ការយល់ដឹងពីមូលហេតុ ដែលអ្នកណាម្នាក់ប្រព្រឹត្ត តាមរបៀបជាក់លាក់មួយ អាចនាំឱ្យមានការយល់ចិត្ត ប៉ុន្តែ ដោយមិនដឹងមូលហេតុ នោះអាចនឹងត្រូវយល់ច្រឡំ ខឹងសម្បារ ហើយក្លាយជាសត្រូវនឹងគ្នាបាន។
នោះហើយជាមូលហេតុ ដែលព្រះបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយោគយល់ និងការគិតគូរគ្នាទៅវិញទៅមក ហើយបានលើកឡើងថា «ត្រូវស្រឡាញ់គ្នាទៅវិញទៅមក» ជាសេចក្តីបង្រៀនដ៏សំខាន់នៃសញ្ញាថ្មី។
សមាជិកពួកជំនុំនៃព្រះ ឆ្លុះបញ្ចាំងពីការរងទុក្ខ ការឈឺចាប់ ការអាម៉ាស់ និងការប្រមាថ ដែលព្រះវរបិតាព្រះមាតាបានស៊ូទ្រាំសម្រាប់ពួកគាត់ ដោយដោះចិត្តចាស់ដែលរស់នៅសម្រាប់តែខ្លួនឯង ហើយព្យាយាមក្លាយជាមនុស្សថ្មី ដែលគិតគូរគ្នាទៅវិញទៅមក ព្រមទាំងអនុវត្តសេចក្តីស្រឡាញ់យ៉ាងសកម្ម។
យើងរាល់គ្នាបានស្គាល់ ហើយក៏ជឿចំពោះសេចក្ដីស្រឡាញ់ ដែលព្រះទ្រង់មានដល់យើង ព្រះទ្រង់ជាតួសេចក្ដីស្រឡាញ់ ឯអ្នកណាដែលនៅជាប់ក្នុងសេចក្ដីស្រឡាញ់ នោះក៏បាននៅជាប់ក្នុងព្រះ ហើយព្រះទ្រង់គង់នៅក្នុងអ្នកនោះដែរ មួយទៀត យើងបានទទួលបញ្ញត្តនេះពីព្រះមកថា អ្នកណាដែលស្រឡាញ់ដល់ព្រះ នោះត្រូវតែស្រឡាញ់ដល់បងប្អូនដែរ យ៉ូហានទី១ ៤:១៦-២១
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន