តាមរយៈប្រវត្តិសាស្ត្រដែលព្រះបានប្រើអ្នកចម្បាំងគេឌាន៣០០នាក់ ដើម្បីយកឈ្នះពួកសត្រូវ ដែលមានគ្នា ១សែន៣ម៉ឺន៥ពាន់នាក់ និងរឿងរ៉ាវដែលយ៉ូស្វេចាប់យកក្រុងយេរីខូរ ដោយការដើរព័ទ្ធជុំវិញ និងការស្រែកឡើង នោះយើងអាចឃើញថា រាល់កន្លែងណាដែលមានការស្តាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះ នោះក៏មានអព្ភូតហេតុកើតឡើង។
បន្ទាប់ពីជំនាន់ព្រះវរបិតា និងជំនាន់ព្រះរាជបុត្រា នៅជំនាន់ព្រះវិញ្ញាណបរិសុទ្ធនេះ អស់អ្នកដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអាន់សាំងហុង និងព្រះមាតា ដែលថា "ចូរប្រកាសដំណឹងល្អដល់គ្រប់ទាំងសាសន៍ ចូររួបរួមគ្នាក្នុងសេចក្តីស្រលាញ់" ដោយចិត្តដែលស្តាប់បង្គាប់ នោះនឹងឃើញអព្ភូតហេតុ។
តែដោយអ្នករឹងរបឹង ហើយមិនព្រមប្រែចិត្តសោះ បានជាអ្នកឈ្មោះថាកំពុងតែប្រមូលសេចក្តីក្រោធ ទុកសំរាប់ខ្លួនដល់ថ្ងៃនៃសេចក្តីក្រោធវិញ ជាថ្ងៃដែលសេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះនឹងសំដែងមក ដែលទ្រង់នឹងសងដល់គ្រប់គ្នា តាមអំពើដែលខ្លួនបានប្រព្រឹត្ត រ៉ូម ២:៥-៦
ទ្រង់ផ្តាំគេថា ចូរអ្នករាល់គ្នាទៅពេញសព្វក្នុងលោកីយ៍ទាំងមូល ហើយផ្សាយដំណឹងល្អទួទៅដល់គ្រប់មនុស្សទាំងអស់ចុះ អ្នកណាដែលជឿ ហើយទទួលបុណ្យជ្រមុជទឹក នោះនឹងបានសង្គ្រោះ តែអ្នកណាដែលមិនព្រមជឿ នោះនឹងត្រូវទោសវិញ ម៉ាកុស ១៦:១៥-១៦
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន