ព្រះវរបិតាដ៏គង់នៅអស់កល្ប បានយាងមកផែនដីនេះ ដោយត្រូវគេឆ្កាង ហើយបានស៊ូទ្រាំនឹងការចំអក ការមើលងាយ និងការបៀតបៀន ពីមនុស្សរាប់មិនអស់។ ទោះយ៉ាងណា ទ្រង់បានស៊ូទ្រាំនឹងរឿងទាំងអស់នេះ ដោយស្ងៀមស្ងាត់ ដើម្បីស្វែងរករាស្ដ្រដ៏ពិតរបស់ទ្រង់ ហើយធួននឹងអំពើបាបទាំងអស់របស់ពួកគេ ហើយជួយសង្គ្រោះពួកគេ។
នៅក្នុងដំណើរការសង្គ្រោះកូនៗស្ថានសួគ៌ ព្រះយេស៊ូវនៅពេលយាងមកលើកទី១ ព្រះអាន់សាំងហុងនៅពេលយាងមកលើកទី២ និងព្រះមាតាយេរូសាឡិមស្ថានសួគ៌ បានយាងមកផែនដីនេះក្នុងសាច់ឈាម។ យោងតាមទំនាយ ផ្លូវនេះ រាប់បញ្ចូលទាំងគ្រានៃសេចក្ដីសោកសៅផងដែរ ហើយបន្ទាប់មក ថ្ងៃនៃសេចក្តីអំណរ ដែលបានទទួលសិរីល្អ នឹងមកដល់។ ស្របតាមសេចក្តីសន្យានេះ សិរីល្អរបស់ព្រះមាតា ដែលឥឡូវនេះ កំពុងដឹកនាំពួកជំនុំនៃព្រះ កំពុងត្រូវបានបើកសម្ដែងទូទាំងពិភពលោកហើយ។
តែទ្រង់មានបន្ទូលសួរគេថា ខ្ញុំបានសំដែងឱ្យអ្នករាល់គ្នាឃើញការល្អជាច្រើន ដែលមកពីព្រះវរបិតាខ្ញុំ តើអ្នករាល់គ្នាចោលខ្ញុំនឹងថ្ម ដោយព្រោះការណាមួយនោះ ពួកសាសន៍យូដាទូលឆ្លើយថា យើងចោលអ្នកនឹងថ្ម មិនមែនដោយព្រោះការល្អណាទេ គឺដោយព្រោះពាក្យប្រមាថដល់ព្រះ ហើយពីព្រោះអ្នក ដែលជាមនុស្ស បានតាំងខ្លួនឡើងជាព្រះវិញប៉ុណ្ណោះ យ៉ូហាន ១០:៣២-៣៣
ព្រះអាទិត្យរបស់ឯងនឹងលែងលិច ហើយព្រះចន្ទរបស់ឯងនឹងមិនជ្រេទៀតឡើយ ពីព្រោះព្រះយេហូវ៉ានឹងជាពន្លឺដ៏នៅអស់កល្បជានិច្ចដល់ឯង ហើយគ្រានៃសេចក្ដីសោកសៅរបស់ឯងនឹងផុតទៅ អេសាយ ៦០:២០
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA 
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន