ដូចពាក្យពោលថា "បឹងមាសនៅសមុទ្រខ្សាច់ គ្មានបំណាច់ប្រៀបនឹងរន្ធទឹកមួយថ្លាត្រជាក់ ឯចៀមវង្វេងមួយក្បាល ក្មេងឃ្វាលចៀមម្នាក់ គឺពិសេសជាក់ជាងរាជាស្ដុកស្ដម្ភ" នោះអ្វីដែលមានតម្លៃនៅផែនដីនេះ និងអ្វីដែលមានតម្លៃនៅនគរស្ថានសួគ៌ គឺខុសគ្នាខ្លាំងណាស់។ ទ្រព្យសម្បត្តិ កិត្តិយស និងអំណាច ដែលមនុស្សជាច្រើននៅលោកិយនេះឱ្យតម្លៃ គឺគ្មានតម្លៃអ្វីឡើយនៅនគរស្ថានសួគ៌។ ដូច្នេះហើយទើបពួកបរិសុទ្ធព្រះវិហារដើម បានរស់នៅសម្រាប់នគរស្ថានសួគ៌ ទោះបីជាមានការបៀតបៀនក៏ដោយ។
នៅក្នុងនគរព្រះ កិច្ចការដ៏មានតម្លៃបំផុត គឺការអនុវត្តតាមព្រះបន្ទូលរបស់ព្រះ។ សមាជិកពួកជំនុំនៃព្រះ ស្វែងរកព្រលឹងដែលបាត់បង់ ដោយសេចក្ដីពិតសញ្ញាថ្មី ដោយជឿលើព្រះបន្ទូលដែលថា គេនឹងសោយរាជ្យនៅនគរស្ថានសួគ៌ ហើយនឹងបញ្ចេញពន្លឺដូចជាផ្កាយអស់កល្បជានិច្ច។
ពួកអ្នកទាំងនោះបានស្លាប់ក្នុងសេចក្តីជំនឿ ឥតទទួលសេចក្តីដែលបានសន្យាទាំងប៉ុន្មានទេ តែគេបានឃើញពីចំងាយ ហើយក៏ទទួលគំនាប់ដែរ ទាំងយល់ព្រមថា ខ្លួនគេជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅផែនដីប៉ុណ្ណោះ ហេព្រើរ ១១:១៣
ឯពួកអ្នកដែលមានប្រាជ្ញា គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឱ្យវិលមកឯសេចក្តីសុចរិតនោះនឹងភ្លឺដូចជាអស់ទាំងផ្កាយនៅជាដរាបតទៅ ដានីយ៉ែល ១២:៣
119 Bundang P.O.Box, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of KOREA
Tel 082-31-738-5999 Fax 082-31-738-5998
ករិយាល័យធំ ៖ 50, Sunae-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ព្រះវិហារតំណាង ៖ 35, Pangyoyeok-ro, Bundang-gu, Seongnam-si, Gyeonggi-do, Rep. of Korea
ⓒ សមាគមផ្សព្វផ្សាយពិភពលោក ពួកជំនុំនៃព្រះ, ត្រូវបានរក្សាសិទិ្ធ។ ច្បាប់រក្សាព័ត៌មានផ្ទាល់ខ្លួន